ពាក់វ៉ែនតា
ពិតជាមើលទៅស្រស់ស្អាត ឬ សង្ហាមែនទេ? អ្នកខ្លះម៉្ញូប
ត្រូវតែពាក់វ៉ែនតា ប៉ុន្តែ អ្នកខ្លះពាក់ដើម្បី មើលទៅទាក់ទាញ
ឬ ការតុបតែងខ្លួនឲ្យកាន់តែសង្ហារ។ ចឹង Sabay
មានរឿងចង់និយាយ ១៤ ចំណុច អំពីគុណសម្បត្តិ និង គុណវិបត្តិ
នៃការពាក់វ៉ែនតា។ Pro តាងឲ្យ គុណសម្បត្តិ និង Con តាងឲ្យ
គុណវិបត្តិ។
Pro៖ ពាក់អីចឹង មើលទៅ សិចស៊ី គួរឲ្យស្រលាញ់ណាស់កញ្ញា លេខាធិការ។ លើកសម្រស់ណាស់ ពេលពាក់អីចឹងទៅ។

Con៖ ជួនកាល បើពាក់ដូចខាងក្រោម ទៅជាអានសៀវភៅលែងកើត និង ងងុយគេងខ្លាំងណាស់… ចឹងគេងលក់បាត់។ ន័យ គឺ ចាប់ផ្ដើមពាក់វ៉ែនតា ចាប់ផ្ដើមទន់ភ្នែក រហូតដល់លង់លក់ក្នុងសុបិន។

Pro៖ ពាក់ដើម្បីបំបាត់ស្លាកស្នាមនានានៅក្បែរ ភ្នែក។ និយាយឲ្យខ្លីមិនចង់ឲ្យគេឃើញរូបភាពអាក្រក់របស់ខ្លួន។

Con៖ មុខមិនសមនឹងវ៉ែនតា ដែលមើលទៅ ឆ្គងៗ ទៅវិញ។

Pro៖ ពាក់វ៉ែនតាដើម្បីឲ្យគេមើលឃើញក្នុងបទសម្ភាសន៍ថាមាន វិជ្ជាជីវៈ: និង ឲ្យគេសរសើរថា ជាអ្នកចេះដឹង និង ចង់បង្ហាញថា ខ្លួនជាអ្នកពូកែជាដើម។

Con៖ អ្នកខ្លះពាក់វ៉ែនតាទៅគួរឲ្យចង់សើចទៅវិញ ព្រោះមិនស័ក្ដិសមទៅនឹង សម្លៀកបំពាក់ ឬ រាងរៅជាដើម។ មានន័យថា សម្លៀក ផ្សេង បូក វ៉ែនតាផ្សឹង ដែលមើលទៅ គេអាចផ្ទុះសំណើច ឬ គេលួចសើចក៏មាន។

Pro៖ មួយទៀត បើដាក់ កែវពាក់ភ្នែក (Contact Lenses) គឺគិតថាអស្ចារ្យ ហើយ មើលទៅស្រលះជាង ពាក់វ៉ែនតា។

Con៖ ប៉ុន្តែ ជួនកាល កែវពាក់ភ្នែកហ្នឹងធ្វើឲ្យអ្នកពាក់ ឈឺទៅវិញពេលដាក់ចូល ឬ ទាញចេញមិនត្រូវទៅតាមក្បួនខ្នាតនោះ

Pro៖ វ៉ែនអាចធ្វើឲ្យមនុស្ស មើលទៅស៊ិចស៊ី និង អាចគេវាយតម្លៃថាបានថាធ្វើការក្នុងឋានៈធំក៏មាន។

Con៖ ប៉ុន្តែ ក្បាលធំពេក គឺ ពិបាករកវ៉ែនតា ពាក់ឲ្យសមនឹងទម្រង់មុខណាស់។ ដូច្នេះត្រូវចំណាយពេលដើររកទិញ ឬ កុម្ម៉ង់ទើបបាន

Pro៖ បើនិយាយពីអ្នកច្នៃម៉ូដ ឬ ដើរម៉ូដ វិញមើលទៅឡូយ និង ស្រស់សង្ហាជាធម្មតាហ្មង ពេលលេងស្ទិល វ៉ែនតាបែបនេះ។ នេះគេហៅថា មានគំនិតច្នៃបន្ថែម បីដូចគ្រឿងក្លែមមានស្រាកំដរអីចឹង។

Con៖ ផ្ទុយទៅវិញ អ្នកពាក់ ខ្លាចបាក់បែកគ្រប់ពេលវេលា ពោលត្រូវតែថ្នមគ្រប់ទីកន្លែងតែម្ដង ទាំងពេលគេង ដើរ ដេក ឬ អង្គុយ។

Pro៖ និយាយលាក់បាំងអី វ៉ែនតា អាចជួយការពារកម្ទេចកំទី កុំឲ្យចូលភ្នែក។ នេះជួយសុវត្ថិភាពភ្នែកមួយផ្នែកធំ ពេលមានខ្យល់ហើរធូលី ប៉ះភ្នែកនោះ។

Con៖ គុណវិបត្តិចុងក្រោយនេះ គឺអ្នកនឹងចំណាយលុយច្រើនទៅលើវ៉ែនតាជាច្រើនម៉ូដ ទៅតាមវ័យ ឬ តាមសម័យកាលជាដើម។

RSS Feed
Twitter
4:03 AM
Anonymous
Posted in
0 comments:
Post a Comment