Tuesday, April 1, 2014

ជារៀងរាល់ឆ្នាំ ថ្ងៃទី១មេសា គឺជាទិវាឆបោកនៃខែមេសា (April Fools’Day) ហើយមនុស្សជាច្រើនជុំវិញពិភពលោក តែងតែប្រារព្ធវាឡើង។ វាគឺជាថ្ងៃមួយ ដែលមនុស្សនាំគ្នានិយាយកុហក ក៏ដូចជាបោកប្រាស់អ្នកដ៏ទៃ សម្រាប់ជាការអបអរ ហើយក៏ជាចំណុចដ៏គួរ អោយចាប់អារម្មណ៍របស់ ថ្ងៃនេះផងដែរ។ ហេតុអ្វីបានជា យើងត្រូវប្រារព្ធ ថ្ងៃនេះឡើង? បើទោះបីជា ប្រវត្តិពិតប្រាកដ ដែលស្ថិតនៅពីក្រោយថ្ងៃ April Fools’Day នេះមិនត្រូវបាន ដឹងច្បាស់ក៏ដោយ ប៉ុន្តែមានរឿងដ៏ គួរអោយទុកចិត្តមួយ ដែលនិយាយពីថ្ងៃ ១មេសានេះ។ យោងទៅតាម Discovery.com បានអោយដឹងថា ឬសគល់នៃថ្ងៃបុណ្យមួយនេះ កើតចេញមកពីមនុស្ស ដែលមិនព្រមទទួលយក ប្រតិទិនរបស់ពួកលោកខាងលិច (Gregorian Calendar) របស់ព្រឹទ្ធារចារ្យ Julian ដែលបានបង្កើតនៅក្នុង សតវត្សទី១៦ ក្នុងទ្វីបអ៊ឺរ៉ុប។ ខណៈពេលនោះ មានមនុស្សយ៉ាងច្រើន បដិសេធមិនទទួលស្គាល់ ការផ្លាស់ប្តូរទៅលើឆ្នាំថ្មី ដែលចាប់ផ្តើមពី ថ្ងៃ១មេសា ដល់១ឧសភា ដែលក្រោយមក ពួកមនុស្សដែលមិន ទទួលស្គាល់ត្រូវបាន គេសើចចំអកនិង បោកប្រាស់រហូតមក ទើបពួកគេក៏ហៅថ្ងៃនេះថា April Fools ហើយក៏ជាប់ជា ពិធីបុណ្យមកដល់សព្វថ្ងៃនេះ។ ការអបអរ ចំពោះទិវានេះ ពាសពេញពិភពលោក ជារៀងរាល់ថ្ងៃទី ១មេសាមិនមែន មានតែសហរដ្ឋអាមេរិកទេ ដែលប្រារព្ធថ្ងៃមួយនោះឡើង នៅមានប្រទេសជាច្រើនទៀត ដូចជា បារាំង, អង់គ្លេស, កាណាដា និងបណ្តាប្រទេសជាច្រើនទៀត ក៏អបអរថ្ងៃមួយនេះផងដែរ។ លើសពីនេះទៀត ទូរទស្សន៍ដ៏ល្បីដូចជា BBC ក៏ធ្លាប់បានទទួល ភាពជោគជ័យក្នុងការ លេងល្បិចបញ្ឆោត ទស្សនិកជនរបស់ខ្លួន នៅក្នុងថ្ងៃនោះផងដែរ។ ក៏នៅមានស្ថានភាព បោកប្រាស់ជាច្រើនទៀត ក្នុងពិភពលោកសម្រាប់ អបអរទិវានេះផងដែរ៕ តើប្រិយមិត្តមាន បាននិយាយកុហក អ្នកណាឬនៅ ដើម្បីអបអរថ្ងៃមួយនេះ?

0 comments:

Post a Comment